1 Peter 4

1ដូច្នេះដោយ​ព្រះ​គ្រិស្ដ​បាន​រងទុក្ខ​ខាង​សាច់ឈាម​រួច​ហើយ​នោះ​អ្នករាល់គ្នា​ក៏​ត្រូវ​ពាក់​គ្រឿង​សឹក​ផ្ទាល់​ទាំង​មាន​គំនិតដូច្នោះដែរព្រោះអ្នក​ដែល​បាន​រងទុក្ខ​ខាង​សាច់ឈាម​អ្នកនោះ​ឈប់​ពាក់ព័ន្ធ​នឹង​បាប​ទៀត​ហើយ 2ដើម្បីឲ្យ​អំឡុង​ពេលរស់នៅខាងសាច់ឈាម​ដែល​នៅសល់​នេះ​លែង​រស់នៅ​តាម​សេចក្ដី​ប៉ងប្រាថ្នា​របស់​មនុស្សទៀតប៉ុន្ដែ​រស់នៅ​តាម​បំណង​របស់​ព្រះជាម្ចាស់​វិញ។ 3រយៈពេលកន្លងមក​ដែល​អ្នករាល់គ្នា​បាន​ប្រព្រឹត្ដ​តាម​បំណងរបស់​សាសន៍​ដទៃ​គឺ​បណ្ដោយតាមការល្មោភកាមសេចក្ដី​ប៉ងប្រាថ្នា​អាក្រក់ប្រមឹកស៊ីផឹកអ៊ូអែប្រកួតគ្នាផឹកនិងថ្វាយបង្គំ​រូប​ព្រះ​ដែល​គួរ​ឲ្យ​ស្អប់​នោះ​ល្មម​ហើយ។ 4ពួកគេងឿងឆ្ងល់​ដែល​អ្នករាល់គ្នាមិនរត់​តាម​សេចក្ដីខិលខូចហួសហេតុដូច​ពួកគេ​ដូច្នេះ​ក៏​និយាយប្រមាថ​អ្នករាល់គ្នា 5ប៉ុន្ដែពួកគេ​នឹង​ត្រូវ​រាយរាប់​ប្រាប់​ព្រះ​មួយ​អង្គ​ដែល​បានត្រៀមជំនុំជម្រះ​ទាំង​មនុស្សរស់និង​មនុស្ស​ស្លាប់ 6ហេតុនេះហើយ​បានជា​ដំណឹង​ល្អ​ត្រូវ​បាន​ប្រកាស​ប្រាប់​មនុស្ស​ស្លាប់​ដែរ​ដើម្បីឲ្យ​គេ​ជាប់​ជំនុំ​ជម្រះដូចមនុស្ស​ខាង​ឯ​សាច់ឈាមប៉ុន្ដែ​ឲ្យ​គេ​មានជីវិត​ខាង​ឯ​វិញ្ញាណដូចព្រះជាម្ចាស់​វិញ។ 7ឥឡូវនេះទីបញ្ចប់​នៃ​អ្វីៗ​ទាំងអស់​ជិត​មក​ដល់​ហើយដូច្នេះ​ចូរ​មាន​គំនិត​ត្រឹមត្រូវហើយកុំ​ភ្លេច​ខ្លួននឹងអធិស្ឋាន​ឡើយ។ 8មុនដំបូង​បង្អស់​ចូរ​ឲ្យ​អ្នករាល់គ្នាស្រលាញ់​គ្នា​ទៅវិញ​ទៅមក​យ៉ាង​អស់​ពី​ចិត្ដព្រោះ​សេចក្ដី​ស្រលាញ់គ្របបាំងបាប​ដ៏​ច្រើនសន្ធឹក 9ចូរចេះ​រាក់​ទាក់គ្នា​ទៅវិញ​ទៅមកដោយឥតត្អូញត្អែរ​ឡើយ 10ចូរបម្រើគ្នា​ទៅវិញ​ទៅមកទៅតាមអំណោយទាន​ដែល​ម្នាក់ៗ​បាន​ទទួល​ទុកជា​អ្នក​មើលការ​ខុសត្រូវ​ដ៏​ល្អ​លើ​ព្រះ​គុណផ្សេងៗ​របស់​ព្រះជាម្ចាស់ 11បើអ្នកណានិយាយ​ចូរ​និយាយ​ដូចជា​កំពុង​និយាយ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់បើអ្នកណាបម្រើ​ចូរ​បម្រើ​តាមកម្លាំងដែលព្រះជាម្ចាស់ផ្គត់ផ្គង់​ឲ្យ​ដើម្បី​ឲ្យ​ព្រះជាម្ចាស់​បាន​តម្កើងឡើងក្នុងគ្រប់​ការ​ទាំងអស់តាមរយៈ​ព្រះ​យេស៊ូគ្រិស្ដ​សូម​ឲ្យ​ព្រះអង្គ​មានសិរីរុងរឿងនិងព្រះចេស្ដាអស់កល្បជានិច្ចអាម៉ែន 12បងប្អូនជា​ទី​ស្រលាញ់​អើយ! ​ចូរ​អ្នករាល់គ្នា​កុំប្លែកចិត្ដ​នឹង​សេចក្ដីល្បួង​ដ៏​ឈឺចាប់​ដែល​កំពុង​កើតមានក្នុងចំណោមអ្នករាល់គ្នា​ដើម្បី​ល្បងល​នោះ​ប្រៀបដូចជា​រឿង​ចម្លែក​មួយ​កើតឡើង​ចំពោះ​អ្នករាល់គ្នា​ឡើយ 13ផ្ទុយទៅវិញចូរ​មានអំណរ​ពីព្រោះ​អ្នករាល់គ្នា​មានចំណែក​ក្នុង​ការរងទុក្ខ​របស់​ព្រះ​គ្រិស្ដដើម្បីឲ្យ​អ្នករាល់គ្នា​មានអំណរ​ហើយ​រីករាយ​ជា​ខ្លាំង​នៅពេល​ព្រះអង្គ​បង្ហាញសិរីរុងរឿងរបស់ព្រះអង្គ 14បើអ្នករាល់គ្នា​ត្រូវ​គេ​ដៀលត្មះដោយព្រោះ​ព្រះ​នាម​របស់​ព្រះ​គ្រិស្ដ​នោះ​អ្នករាល់គ្នា​មាន​ពរ​ហើយព្រោះ​ព្រះ​វិញ្ញាណ​ប្រកប​ដោយ​សិរីរុងរឿង​ដែល​ជា​ព្រះ​វិញ្ញាណ​របស់​ព្រះជាម្ចាស់សណ្ឋិតលើអ្នករាល់គ្នា 15ដូច្នេះកុំ​ឲ្យ​មាន​អ្នកណាម្នាក់​ក្នុង​ចំណោម​អ្នករាល់គ្នា​ត្រូវ​រងទុក្ខ​ដោយព្រោះ​តែ​ជាឃាតករ​ជា​ចោរ​ជា​អ្នក​ប្រព្រឹត្ដ​អាក្រក់ជាអ្នក​ជ្រៀតជ្រែក​បញ្ហា​របស់​អ្នកដទៃ​ឡើយ 16ប៉ុន្ដែបើ​ត្រូវ​រងទុក្ខ​ដោយព្រោះ​តែ​ជាគ្រិស្ដបរិស័ទ​នោះ​ចូរ​កុំខ្មាស់​ឡើយ​ផ្ទុយទៅវិញ​ចូរ​សរសើរតម្កើងព្រះជាម្ចាស់ដោយព្រោះតែឈ្មោះនេះ​ចុះ 17ដ្បិតពេលវេលាជំនុំជម្រះត្រូវចាប់ផ្ដើមពីដំណាក់​របស់​ព្រះជាម្ចាស់ហើយបើ​ការជំនុំជម្រះ​ចាប់ផ្ដើម​ពីយើងមុនគេ​នោះ​តើ​ទីបញ្ចប់​របស់​ពួក​អ្នកមិនជឿដំណឹងល្អ​របស់​ព្រះជាម្ចាស់​ទៅ​ជា​យ៉ាងណា​វិញ? 18បើមនុស្ស​សុចរិតទទួល​បាន​សេចក្ដី​សង្គ្រោះ​ដោយ​ពិបាក​ទៅ​ហើយ​តើ​ពួក​អ្នក​មិន​គោរព​កោតខ្លាច​ព្រះជាម្ចាស់និង​ពួក​មនុស្ស​បាប​នឹង​លេចមក​នៅ​កន្លែងណា? 19ដូច្នេះអ្នក​ដែលរងទុក្ខតាមបំណង​របស់​ព្រះជាម្ចាស់​ត្រូវ​ប្រគល់ព្រលឹង​របស់​ខ្លួន​ទុក​នឹង​ព្រះ​ដ៏​ស្មោះត្រង់​ដែល​បង្កើត​អ្វីៗ​ទាំងអស់​ទាំង​ប្រព្រឹត្ដ​ការ​ល្អ​ចុះ។
Copyright information for KhmKCB